តេីអ្នកធ្លាប់បានដឹងពីរពាក្យថា [រំដួល] ដែរអ្នកលេងFacebook និយមនិយាយតៗគ្នាទេ?
ហេតុអ្វីបានជាគេហៅស្រុករំដួល?
+រំដួល
ផ្កាតំណាងអត្តសញ្ញាណនៃប្រជាជាតិខ្មែរ
ភ្នំពេញ:
ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ
តាមព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
ការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ
ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ
និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ។
ខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ ផ្ការំដួល
ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែក្លិនរបស់វា
មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ
រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគដូចជា
សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន
ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។
កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ
និងខ្យល់គរ។
ក្រៅពីនេះដើមរបស់រំដួលអាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ
និងធ្វើជាអុសសម្រាប់ដុត។ មិនតែ ប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ
ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ។
រំដួល គឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា Mitrellamesnyi ។ រំដួលមានដើមកំណើតនៅអាស៊ី អាគ្នេយ៍ ជាប្រភេទរុក្ខជាតិដែលមានកម្ពស់ពី
៨ទៅ១២ម៉ែត្រ។ ដើមរបស់រំដួលមានសំបកពណ៌ត្នោត-លឿង
ចំណែកស្លឹកជាប្រភេទស្លឹកទាលដុះឆ្លាស់គ្មានខ្នាយស្ទប។
ទម្រង់បន្ទះស្លឹករាងទ្រវែងមានទំហំ២ទៅ៤គុណនឹង៦ទៅ១០សង់ទី ម៉ែត្រ។ ផ្ការំដួលមានពណ៌លឿង-ស
មានក្លិនពិដោរក្រអូបសាយបានឆ្ងាយ។ ផ្ការំដួលចោលក្លិននៅពេលរសៀល និងពេលយប់។
ផ្លែរបស់រំដួលមានលក្ខណៈជាចង្កោម នៅពេលវាទុំមានពណ៌ក្រហមក្រម៉ៅអាចបរិភោគបាន។
ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួលគឺស្ថិតក្នុងលំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។
រំដួលគឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាដោយរុក្ខជាតិមួយនេះចាប់ផ្តើមផ្កាពីខែធ្នូ-មីនា។
រំដួល ត្រូវបានប្រជាជនខ្មែរយើងនិយមយកមកដាំលំអរនៅ តាមគេហដ្ឋាន និងសួនសាធារណៈ។
ចាស់បុរាណខ្មែរតែងតែធ្វើការប្រដូចស្រីក្រមុំទៅនឹងផ្ការំដួល
ក៏ព្រោះតែផ្ការំដួលមានរូបរាងស្រស់ស្អាតនិងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទី
ទាក់ទាញអារម្មណ៍ របស់មហាជនទូទៅ។
ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរតាមរយៈក្លិននោះក្នុងនោះផ្ការំដួលក៏ត្រូវបានកវីនិពន្ធខ្មែរ
មួយចំនួន បានធ្វើការអត្ថាធិប្បាយរៀបរាប់ពីសម្រស់ល្អគន់
និងគុណសម្បត្តិរបស់ផ្ការំដួលតាមរយៈអត្ថន័យនៃបទចម្រៀងផងដែរ។
បច្ចុប្បន្នដើមផ្ការំដួលគេអាចរកមើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។
ក្រៅពីយកផ្ការំដួលតំណាង អោយប្រទេសកម្ពុជា ហើយនោះ
ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះតំណាងអោយវិស័យកសិកម្មផងដែរ។ ដូច្នេះប្រជាជនខ្មែរគ្រប់រូបពិសេស
យុវវ័យខ្មែរទាំងអស់ ចូរចងចាំ និងធ្វើខ្លួនអោយមានក្លិនក្រអូប
និងស្រស់ស្អាតដូចជាផ្ការំដួលដែលតំណាងអោយប្រទេសក៏ដូចជាខ្លួនផ្ទាល់៕
ប្រភពពីរ everyday
Admin Hong NG
https://www.facebook.com/%E1%9E%82%E1%9F%86%E1%9E%93%E1%9E…/
ប្រភពពីរ everyday
Admin Hong NG
https://www.facebook.com/%E1%9E%82%E1%9F%86%E1%9E%93%E1%9E…/
0 comments:
Post a Comment