សារជាតិអាហារគឺជាឱសថបំប៉នដែលបានចំរាញ់ចេញពីបន្លែ
ផ្លែឈើ រុក្ខជាតិ ផលតល់ប្រយោជន៏ដល់រាងកាយ...
អាហារគឺជាឱសថសំរាប់ទ្រទ្រង់សុខភាពរាងកាយដែលផ្សុំឡើងពីរុក្ខជាតិ
បន្លែ ផ្លែឈើ សំរាប់ព្យាបាល ជម្ងឺនិងការលូតលាស់គ្រប់សរីរាង្គក្នុងរាងកាយ
ជាប្រចាំថ្ងៃ និងមានតួនាទីលាងសំអាតជាតិពុល សំណល់ពុលចេញពីរាងកាយ។ ក្នុងចក្រភពខ្មែរនាសម័យកាលដ៏រុងរឿងរជ្ជកាលជ័យវរ្ម័នទី៧ ការព្យាបាលជម្ងឺដោយប្រើប្រាស់ធាតុទាំងបួនមានដូចជា ទឹក ដី ភ្លើង
ខ្យល់ គឺស្រះនាគព័ន្ធ បានស្ថាបនាមានរន្ធបង្ហូរទឹក សំរាប់ព្យាបាលជម្ងឺដូចជា ទិសខាងកើត
ព្យាបានជម្ងី ទិសខាងត្បូង ព្យាបាលជម្ងឺ ទិសខាងជើង ព្យបាលជម្ងឺ និងទិសខាងលិច ព្យាបាលជម្ងឺ ចំពោះឱសថដែលយក មកផ្សុំជាថ្នាំសំរាប់ ធ្វើការព្យាបាលគឺមាន
ដើមឈើ ស្លឹកឈើ ឬស ឈើ ជាដើម។
តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ការព្យាបាលនៅតែប្រើប្រាស់រុក្ខជាតិ
បន្លៃ ផ្លែឈើ សំរាប់ផលិតជាឱសថសំរាប់ព្យាបាលជម្ងឺដដែល ប៉ុន្តែដោយមានការផ្លាស់ប្តូរពីយុគសម័យកសិកម្មធម្មជាតិទៅជាសម័យកសិ
ឩស្សាហកម្ម មកជំនួសវិញ។ ការធ្វើកសិកម្មធម្មជាតិមិនអាចឆ្លើយតបតាមតម្រូវការជាមួយអត្រាកំណើនមនុស្សក្នុងពិភពលោកកើនឡើងផង
ទើបមនុស្សនាំគ្នាសិក្សាស្រាវជ្រាវពាំនាំយកបច្ចេកវិទ្យាទំនើបថ្មីៗមានដូចជា ផ្នែក ឩស្សាហកម្ម
ផ្នែកវេជ្ជសាស្រ្ត ផ្នែកគីមីសាស្រ្ត ហើយអ្វីដែលយើងគ្រប់គ្នាបានដឹងនោះគឺផលិតផល ចំណីអាហារ
សាច់សត្វ បន្លៃ ផ្លែឈើ ពោលពេញដោយជាតិគីមី និងសំណល់បំពុលដែលប៉ះពាល់ដល់សុខភាពរបស់មនុស្ស
ហើយបង្កអោយកើតមានជម្អឺរាតត្បាតដល់ជីវិតមនុស្សដូចជា ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ជម្ងឺបេះដូង
ជម្ងឺតម្រងនោម ជម្ងឺលើសកំរិតជាតិខ្លាញ់ ជម្ងឺសរសៃឈាម ជម្ងឺពាក់ព័ន្ធនិងសរសៃប្រសាទ ជម្ងឺខ្វះខាតសារធាតុចិញ្ចឹម ...រីឯផ្នែកវេជ្ជសាស្រ្ត
និងវេជ្ជបណ្ឌិតមិនអាច ឆ្លើយតបអោយបានសមស្របជាមួយអ្នកជម្ងឺក្នុងបរិមាណដ៏ច្រើនលើសលប់នេះបានទេ។
តាមរបាយការណ៏អង្គការពិភពលោក(WHO)បានបង្ហាញថា
ប្រជាជន ពិភពលោកមានជម្ងឺនិងបញ្ហាសុខភាព រហូតដល់៤០%ដែលបង្កឡើងមិនមែនដោយសារមេរោគឆ្លងហើយរហូតដល់ឆ្នាំ២០២០ជម្ងឺប្រភេទនេះកើនរហូតដល់៧០% និង៦០%ត្រូវបាត់បង់ជីវិត
ភាគច្រើននៃ ការស្លាប់បង្កឡើងដោយជម្ងឺសរៃឈាម ជម្ងឺបេះដូង(ជម្ងឺពាក់ព័ន្ធជាមួយសរសៃឈាម) ការលើសជាតិ
ខ្លាញ់(Cholesterol
and triglycerides) ឡើងខ្ពស់។
សតវត្តរ៏ចុងក្រោយនេះ ដោយសារតែមានការអភិវឌ្ឍន៏ផ្នែកវេជ្ជសាស្រ្តកាន់តែជឿនលឿន
ធ្វើអោយអត្រា អ្នកស្លាប់ដោយសារជម្ងឺថយចុះជាលំដាប់ ចំណែកចំណេះដឹងខាងផ្នែកសារជាតិអាហារព្យាបាលនិងថែទាំ
សុខភាពដែលហៅថា ឱសថបំប៉នសុខភាពក៏ចាប់ផ្តើមដំណើរនិងរីកចំរើនដោយរួមបញ្ចូលគ្នាជាមួយបច្ចេក
ទេសផ្នែកវេជ្ជសាស្រ្តផងដែរ។ ឱសថបំប៉នសុខភាពគឺចំរាញ់ចេញ ឬជ្រើសរើសយកតែផ្នែកណាល្អរបស់បន្លែ
ផ្លែឈើ រុក្ខជាតិ ដែលមានប្រយោជន៏ដល់សុខភាពរាងកាយ ហើយបំពេញនូវអ្វីដែលខ្វះចន្លោះជាពិសេស
មានគុណសម្បត្តិក្នុងការថែទាំ ព្យាបាលជម្ងឺ ជួយលាងជាតិពុលចេញពីក្នុងរាងកាយ ...។ល។
0 comments:
Post a Comment