ម្សិលមិញខ្ញុំបានទៅថតរឿងអប់រំខ្លីមួយនៅផ្សារមួយកន្លែងនៅក្នុងភ្នំពេញដោយពេលនោះខ្ញុំមិនបានប្ដូរសំលៀកបំពាក់ទេដោយពាក់ខោអាវហើយធ្វើខ្លួនដូចនៅក្នុងរូបនេះចឹងបន្ទាប់មកខ្ញុំក៏បានដើរទៅសុំបន្ទប់ទឹកអ្នកនៅក្នុងផ្សារដើម្បីប្ដូរឈុតមួយទៀតសំរាប់ថតបន្តប៉ុន្តែអ្វីដែលខ្ញុំទទួលបានពីអ្នកនៅក្នុងផ្សារគឺៈ
ខ្ញុំ : សុំទោសអីឲខ្ញុំសូមចូលបន្ទប់ទឹកដើម្បីប្ដូរខោអាវតិចបានអត់?
អ្នកផ្សារ : អត់ទេចូលអត់បានទេឆ្កែនៅខាងក្នុងឆ្កែកាចណាស់។ ( និយាយទាំងមើលលើមើលក្រោមដោយទឹកមុខខ្ពើម )
ខ្ញុំ : ចាស៎អត់អីទេអីអរគុណច្រើនចុះតើបន្ទប់ទឹកសាធារណៈនៅណាវិញអី?
អ្នកផ្សារ : ដើរទៅនោះសួរគេទៅ។ ( និយាយទាំងមិនចង់និយាយ )
ខ្ញុំ : ចាស៎ អរគុណច្រើនអី
ហើយខ្ញុំក៏ដើរបន្តដោយរកបន្ទប់ទឹកសាធារណៈមិនឃើញក៏ដាច់ចិត្តសុំគេម្នាក់ទៀត
ខ្ញុំ : អត់ទោសបងឲខ្ញុំសូមចូលបន្ទប់ទឹកដើម្បីប្ដូរខោអាវតិចបានអត់?
អ្នកផ្សារ : អត់ហេស៎ទៅនោះទៅ ( និយាយទាំងគំរួសគំរើយរបៀបស្រែកហើយទឹកមុខឡើងក្រញូវ )
ខ្ញុំ : ចាស៎ចឹងតើបន្ទប់ទឹកសាធារណៈនៅណាទៅបងខ្ញុំអត់ស្គាល់ហើយរកមិនឃើញទៀត?
អ្នកផ្សារ ៈ នោះនៅនោះសួរយាយនោះទៅ ( និយាយដោយមិនពេញចិត្តជាខ្លាំង )
បន្ទាប់មកខ្ញុំក៏រកបន្ទប់ទឹកឃើញហើយបានប្ដូរសំលៀកបំពាក់រួចចេញទៅថត។ គ្រាន់តែដឹងថាខ្ញុំមកថតភ្លាមស្រាប់តែម្នាក់ៗចាប់ផ្ដើមប្ដូរឥរិយាបថបែមកជានិយាយរកខ្ញុំយ៉ាងរួសរាយរាក់ទាក់ហើយសួរខ្ញុំថាថតអីនិងអូនអីណាអីនៃសួរថាធ្វើចឹងធ្វើអី ហេតុអ្វីបានជាមនុស្សចូលចិត្តមើលងាយមនុស្សតាមតែសំបកក្រៅម្លេះ??ខ្ញុំមិនយល់សោះជាខ្មែរដូចគ្នាតាសអីតែហេតុអីចាំចាច់ស្អប់ខ្ពើមគ្នាបើទោះជាគេនោះមានរូបរាងអាប់ប្រលាក់យ៉ាងណាក៏ដោយតែគេក៏មិនបានទៅបៀតបៀនឫធ្វើឲអ្នកណាក្ដៅក្រហាយឯណាគេអាក្រក់មកពីគេក្រគ្មានលុយទៅទិញរបស់ប្រេនៗដូចអស់លោកតែក៏មិនប្រាកដថាឲតែរូបរាងអាក្រក់សុទ្ធតែជាមនុស្សអាក្រក់មិនគួរឲរាប់អានឯណា។ សូមបញ្ឈប់ទៅណាខ្មែរអើយ ២០១៦ ហើយនៅរើសអើងគ្នាដល់ណាទៀតជាមនុស្សជាខ្មែរដូចតែគ្នាទេសុំឲចេះផ្ដល់តម្លៃយោគយល់និងជួយគ្នាខ្លះផងកុំចេះតែរិសគុណដើម្បីជិះជាន់ពេក។ ហើយខ្ញុំក៏សូមអភ័យទោសជាមុនបើការសរសេររបស់ខ្ញុំមិនបានត្រឹមត្រូវមិនល្អឬខុសឆ្គងត្រង់សំដ្ដីណាមួយតែនេះគឺគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុនណ្ណោះ

ប្រភព: Facebook
0 comments:
Post a Comment