728x90 AdSpace

Latest News

Monday, December 7, 2015

តើ Man Utd អាចឈ្នះទេពេលជួប Wolfsburg លើកនេះ

នៅ យប់ ថៃ្ង ពុធ វេលា ម៉ោង ២:៤៥ នាទី រលង​​​ អាធ្រាត​​នេះ គឺជា​ការប្រកួតវគ្គជម្រុះចុងក្រោយ ក្នុងពូលB ក្របខណ្ឌ UEFA Champion League រវាងក្រុមម្ចាស់ផ្ទះ Wolfsburg ត្រូវទទួលស្វាគមន៏ជើងឯក ៣សម័យក្នុងកម្មវិធីនេះគឺ បិសាចក្រហម Manchester United ។  ជំនួបចុងក្រោយ នៅឯកីឡាដ្ឋានរបស់ក្រុមWolfsburg គឺក្រុមរបស់យើង បានយកឈ្នះ ៣ ទល់នឹង ១ ដោយការស៊ុត Hat trick របស់ Owen ហើយបានបញ្ចប់នៅក្នុងពូលB ដោយឈរនៅលើកំពូលតារាង ។ ពេលនោះដែរ គ្រូបង្វឹករបស់ក្រុម Manchester United គឺ លោកSir Alex ក៏ពុំបានប្រើប្រាស់កីឡាករ ពេញជើងទេ ។
ការ​ប្រកួតនេះ បើសិនជាManchesterឈ្នះ នឹងបានទៅវគ្គ១៦ក្រុមចុងក្រោយ តែបើបានត្រឹមស្មើរ នោះនឹងត្រូវរងចាំអ៊ុតមើល ការប្រកួតរវាង PSV នឹង CSKA Moscow ។ តែបើMan Utdចាញ់ ក្រុមយើងនឹងត្រូវទៅលេងវគ្គ៣២ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី២ Eroupa Leage ។ សង្ឃឹមថា អ្វីៗនឹងល្អ ហើយំនឹងអាចទទួលបានជ័យជំន្នះ ត្រលប់មកផ្ទះវិញ ។ នៅចាំដែលថា កាលឆ្នាំ២០០៩ កីឡាករ Michael Owen បានស៊ុតបញ្ចូលទី ពេលដែល Man Utd ប៉ះជាមួយ ក្រុម Wolfsburg ហើយបានទទួលជោគជ័យដោយសារកីឡាកររូបនេះ។ 
រូបភាពនៅខាងក្រោមនេះ គឺជារូបភាពដែរ Owen បានអបអរសាទរការស៊ុតបញ្ចូលទី នឹងរូបភាព ជម្រើស១១នាក់ដំបូង ពេលដែលយើងយកឈ្នះនៅទឹកដីក្រុម Wolfsburg កាលពីឆ្នាំ ២០០៩ ។



ជ័យជំនះឆ្នាំ២០០៩របស់ Owen

Sir Alex and Michael Owen

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: តើ Man Utd អាចឈ្នះទេពេលជួប Wolfsburg លើកនេះ Description: Rating: 5 Reviewed By: Unknown
Scroll to Top